អំពីយើង

អិលប៊ីអិន អង្ករកម្ពុជា” ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំង១៨ របស់ក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក។​ អិលប៊ីអិន អង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងចង់ក្លាយជាក្រុមហ៊ុនផលិត និង នាំចេញអង្ករឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និង ធ្វើអោយប្រសើរឡើងនូវសេដ្ឋកិច្ចរបស់កសិករ។ សម្រាប់ការរំពឹងទុកក៏ដូចជាគោលដៅរបស់ក្រុមហ៊ុន គឺចូលរួមជាមួយបណ្ដាដៃគូ និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីសម្រេចអោយបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករទៅលក់នៅក្រៅប្រទេសចំនួន ១លានតោន ក្នុងមួយឆ្នាំ ដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតពី ១ ដល់៥ នៃក្រុមហ៊ុនដែលនាំចេញអង្ករទៅក្រៅប្រទេស។

ទស្សនវិស័យ​៖ ផ្តល់ជូននូវផលិតផលអង្ករដែលផ្តោតសំខាន់ទៅលើគុណភាពជាចម្បង ធម្មជាតិសុទ្ធ១០០% គ្មានសារធាតុគីមីសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស។

បេសកកម្ម៖​ ផ្គត់ផ្គង់ផលិតផលអង្ករដែលមានគុណភាពខ្ពស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើងផងដែរ។