នៅទីរួមខេត្តកំពង់ធំ ស្រុកស្ទោង (កែងគោល) នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១១ថ្ងៃត្រង់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំបានផ្តល់កិត្តិយសអញ្ជើញចុះទស្សនកិច្ច និងច្រូតស្រូវដ៏សស្រាក់សស្រាំ ព្រមជាមួយថ្នាក់ដឹកនាំរបស់ អិលប៊ីអិន គ្រុប គឺលោកឧកញ្ញា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា ជាមួយនិងសហការីគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ។ ក្នុងនោះផងដែរលោកឧកញ្ញា លីម ប៊ុណ្ណា បានផ្តល់បទសម្ភាសទាក់ទងទៅនិងការបង្កបង្កើនផលស្រូវទៅលើទំហំដីប្រមាណជា1000 ហិកតា រួមផ្សំជាមួយម៉ាស៊ីនច្រូតទំនើបៗប្រមាណជា១១គ្រឿង ជាមួយនឹងកំណើនទិន្នផលស្រូវពីមួយឆ្នាំទៅមួយឆ្នាំដោយមានការយកព័ត៌មានពីបណ្តាស្ថានីយប៉ុស្តិ៍ទូរទស្សន៍ជាច្រើនផងដែរ។